ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៨៧នាក់ (Video Inside)

ខេត្តឧត្តមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨៧នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខកើនឡើង ម្នាក់ ធៀបនឹងការឆ្លងកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ករណីឆ្លងថ្មីដែលបានរក ឃើញនៅថ្ងៃនេះ ជាករណីឆ្លងក្នុងសហគមន៍មានចំនួន ៩នាក់ និង៧៨នាក់ ដទៃទៀត ជាករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ទាំង ៨៧នាក់នោះ ជាពលរដ្ឋនៅក្នុងក្រុងសំរោង, ស្រុកចុង កាល់, ស្រុកត្រពាំងប្រាសាទ, ស្រុកអន្លង់វែង និងបានឆ្លងលើពលរដ្ឋមកពីខេត្ត ត្បូងឃ្មុំ, ខេត្តពោធិ៍សាត់, ខេត្ពព្រៃ វែង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្ពព្រះវិហារ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងនៅខេត្តកំពង់ឆ្នាំង ។

ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់៩៥នាក់ ភាគច្រើនបំផុតជា ករណីនាំចូលពីក្រៅប្រទេស ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២០១នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner