នារីម្នាក់បេីករថយន្ត LEXUS HS250h បុករបងផ្ទះពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី និងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ រថយន្ត LEXUS HS250h បេីកបរដោយនារីម្នាក់ និងអ្នករួមដំណេីរ២នាក់ទៀតបានធ្វេីដំណេីរក្នុងល្បឿនលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី ឯរថយន្តបានខ្ទេចមួយកំណាត់មុខ និងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងទៅកោះនររា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញ រថយន្តបង្កម៉ាក LEXUS HS250h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7033 បេីកបរដោយនារីម្នាក់ និងមាននារី២នាក់ទៀតរួមដំណេីរជាមួយ តាមផ្លូវបេតុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ សង្ស័យអ្នកបេីកបរស្រវឹងក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី ដោយរថយន្តបង្កបានខ្ទេចផ្នែកខាងមុខទាំងស្រុង និងធ្វេីឲ្យនារីម្នាក់ជាតៃកុងរងរបួសធ្ងន់ ឯអ្នករួមដំណេីរ២នាក់ទៀតរងរបួសស្រាល ។

ក្រោយកេីតហេតុ នារីជាតៃកុងដែលរងរបួសធ្ងន់ត្រូវបានមិត្តភ័ក្កបងប្អូន ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យតំណាងរថយន្តបង្ក និងម្ចាស់ផ្ទះចចារគ្នាមួយជំហ៊ានសិន ។ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទាំងស្រុងនៃការខូចខាតរបងផ្ទះ ប្រជាពលរដ្ឋ ដេីម្បីបញ្ចប់រឿង នៅនឹងកន្លែង៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner