ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥១នាក់នោះ រួមមាននៅក្រុងព្រៃវែង ម្នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកបាភ្នំ៨នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកមេសាង៤នាក់, ស្រុកពាមជរ៣នាក់, ស្រុកព្រះសេ្ដច៣នាក់, ស្រុកស៊ីធរកណ្តាល ៣នាក់, ស្រុកពារាំងម្នាក់, មកពីខេត្តកណ្តាលម្នាក់ និងមកពីខេត្តកំពង់ឆ្នាំងម្នាក់។
ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំង២នាក់ គឺទី១ ស្ត្រីអាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ និងម្នាក់ទៀតជាស្ត្រីអាយុ៦៩ឆ្នាំ នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៩០៤នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២៦២នាក់ និងមានអ្នកស្លាប់សារុបចំនួន៣០នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕