ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦០នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦០នាក់នោះ រួមមាន៤១នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុកក្រុងមួយចំនួនទៀត ប្រមាណ១២នាក់និង២នាក់ទៀតជាអ្នកដំណើរ ចូលពីរាជធានីភ្នំពេញ។ នៅថ្ងៃទី៧កក្កដា ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ចំនួន៨៣នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បន្ថែមចំនួន២នាក់ ដោយសារជំងឺកូវីដ១៩។

អ្នកស្លាប់ទាំង២នាក់នោះ ទី១ ជាបុរសអាយុ៥២ឆ្នាំ នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត និង ទី២ ស្ត្រីអាយុ៦០ឆ្នាំ នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងរហូតដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់១៣០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៩០១នាក់ និងមានអ្នកស្លាប់សារុបចំនួន៣៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner