អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៥លាន៨៤ម៉ឺន៣ពាន់៥៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១ម៉ឺន៧ពាន់៦២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៩ម៉ឺន៣១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៤ម៉ឺន៣ពាន់៩០២នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៨៧៣នាក់ និងជាសះស្បើយចំនួន២៩លាន១៦ម៉ឺន៨ពាន់៣១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧០ម៉ឺន៨ពាន់៥៧០នាក់ ស្លាប់៤០ម៉ឺន៥ពាន់៥៧នាក់ និងជាសះស្បើយ២៩លាន៨៣ម៉ឺន៦ពាន់៤៦៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៩០ម៉ឺន៩ពាន់៣៧នាក់ ស្លាប់ចំនួន៥២ម៉ឺន៨ពាន់៦១១នាក់ និងជាសះស្បើយ១៧លាន៣៥ម៉ឺន២ពាន់៦៧០នាក់ ៕ ប្រភព៖ worldometers
