ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាមេរិកពេញវ័យប្រមាណ៣០%បានបដិសេដទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

អាមេរិក៖ ស្ថានីយទូរទស្សន៍ ABC បានចុះផ្សាយថា ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ៣០ភាគរយនៃប្រជាជនពេញវ័យនៅក្នុងសហរដ្ឋអាមេរិក មិនបានទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ហើយក៏មិនមានផែនការដើម្បីធ្វើដូច្នេះដែរ ដែលប្រការនេះបានចោទជាសំណួរសម្រាប់ការងើបឡើងវិញរបស់ប្រទេសពីជំងឺរាតត្បាតជាសកលនេះ ។
ការស្ទង់មតិរបស់សារព័ត៌មានវ៉ាស៊ីនតោន និង ABC News បានចេញផ្សាយអោយដឹងនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ក្នុងចំណោមអ្នកដែលបដិសេធទៅទទួលការចាក់វ៉ាក់សាំងជាទូទៅ មាន៧៣ភាគរយនិយាយថា មន្ត្រីអាមេរិកកំពុងនិយាយបំផ្លើសពីហានិភ័យ នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ហើយ៧៩ភាគរយទៀតគិតថា ពួកគេមានហានិភ័យតិចតួចក្នុងការឆ្លងជំងឺមួយនេះ ។
គួរកត់សម្គាល់ ការបញ្ចេញរបាយការណ៍ នៃការស្ទង់មតិរបស់ប្រជាជនអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានព្រមានថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការនៅឡើយ ដោយលោកបានអំពាវនាវដល់ប្រជាជនអោយទៅចាក់អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner