ប្រមុខ WHO៖ ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ខណៈចំនួនអ្នកស្លាប់សរុបដោយសារកូវីដ-១៩កើនឡើងជាង៤លាននាក់ហើយ

ស្វីស គិតមកទល់ពេលនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងរហូតដល់ជាង៤លាននាក់ហើយ នេះបើតាមអង្គការសុខភាពពិភពលោក (WHO) ។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ចំពោះមុខជំងឺរាតត្បាតសកល ។

ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ទៀតថា យើងទើបតែបានឆ្លងផុតនូវព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្តាយ នៃការស្លាប់មនុស្សចំនួន៤លាននាក់ ដោយសារជំងឺកូវីដ១៩ ៕ ប្រភព៖ BNO

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner