ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី១៥៧នាក់ និងជាសះស្បើយ៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកជីក្រែង២នាក់, ក្រុងសៀមរាប១០៦នាក់, ស្រុកប្រាសាទបាគង១០នាក់, ស្រុកសូទ្រនិគម៤នាក់, ស្រុកពួក៣នាក់ មកពីខេត្តកំពង់ធំ២នាក់, មកពីខេត្តបាត់ដំបងម្នាក់ មកពីខេត្តព្រះវិហារម្នាក់ និងពលករមកពីប្រទេសថៃចំនួន២៨នាក់។ នៅថ្ងៃទី៧កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៧២នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប គិតមកដល់បច្ចុប្បន្នមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៩៧១នាក់, ព្យាបាលជាសះស្បើយចំនួន៦៨៦នាក់និងស្លាប់១៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner