ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ការឧបត្ថម្ភទាំងនោះ រួមមានក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឧបត្ថម្ភទឹកសុទ្ធចំនួន៣ពាន់កេស។ សមាគមស្បែកជើងកម្ពុជា ឧបត្ថម្ភអាវPPE កម្រិត៣ ចំនួន២ពាន់, អាវ PPE កម្រិត២ ចំនួន២ពាន់និងម៉ាសចំនួន ២ម៉ឺន៥ពាន់ម៉ាស់។ ប្រជាពលរដ្ឋខ្មែរនៅខេត្ត Britisth Columbia ប្រទេសកាណាដា និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបក្សប្រជាជនកម្ពុជាប្រចាំខេត្ត Britist Columbia និងខេត្ត Alertaនៃប្រទេសកាណាដាឧបត្ថម្ភ អាល់កុល១ពាន់៥០០លីត្រ, ជែលលាងដៃ១ពាន់ដប, ឱថស Tylenol ចំនួន៧០ប្រអប់ និង៣១ដប, ឱថស Aspirin ចំនួន៣៣ប្រអប់, ឱថស Advil ចំនួន៥១ប្រអប់ ព្រមទាំងសប្បុរសជនជាច្រើនទៀត។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចាត់ទុកការចូលរួមនោះ គឺជាទឹកចិត្ត និងកាយវិកាសប្បុរស ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។