អបអរសាទរ ខួប ៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨/កក្កដា/២០១៧-២០២១)
ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា ហើយពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovian ប្រទេសប៉ូឡូញ។
#ប្រវត្ដិសាស្រ្ដកម្ពុជា#មោទនភាពជាតិ#ប្រាសាទសំបូរព្រៃគុក#បេតិកភណ្ឌពិភពលោក
Facebook Page: Black-Crow Telegram Channel