ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកកំពង់សៀម៨នាក់, ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកបាធាយ៩នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកកងមាស៦នាក់, ស្រុកស្រីសន្ធរម្នាក់ ស្រុកព្រៃឈរ១៣នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកំពង់ធំ២នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី៧កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៧៦នាក់បានជាសះស្បើយ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ស្ត្រីអាយុ៧៨ឆ្នាំ នៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម និង ទី២ បុរសអាយុ៤៤ឆ្នាំ នៅភូមិក្រសាំងពុក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


