រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង សម្រេចបិទផ្លូវមុខផ្សារឆ្នាំង និងក្នុងបរិវេណផ្សារឆ្នាំង នៅក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីរកឃើញអាជីវករលក់មាស ក្នុងផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងម្នាក់វិជ្ជមានកូវិត19 កាលពីរសៀលថ្ងៃទី 7នៅព្រឹកថ្ងៃទី8 ខែកក្កដាឆ្នាំ 2021នេះ ក្រុមគ្រូពេទ្យបានបានសហការជាមួយអាជ្ញាធរខេត្តក្រុងចុះយកសំណាកលើអាជីវករក្នុងផ្សារឆ្នាំងជាលទ្ធផលបណ្ដោះអាសន្ន រយៈពេលមួយព្រឹកបាន រកឃើញមានវិជ្ជមានកូវិដ19ជាង 20នាក់ ក្នុងចំណោមជាង 210នាក់ ដែលតួលេខនេះអាចបញ្ជាក់បានថា គួរព្រួយបារម្ភយ៉ាងក្រៃលែង។
នៅក្នុងកិច្ចប្រតិបត្តិការយកសំណាក លើអាជីវករផ្សារឆ្នាំងនោះផងដែរគេសង្កេតឃើញវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងលោកស្រី ប៊ន សុភី អភិបាលរងខេត្តក៏បានអញ្ជើញចូលរួមពិនិត្យមើលសកម្មភាពខាងលើនេះផងដែរ ។
ជាលទ្ធផល បណ្ដោះអាសន្នលើការតេស រហ័ស រយៈពេលមួយព្រឹក នៃការយកសំណាកលើអាជីវករ ក្នុងផ្សារឆ្នាំង នៅព្រឹកថ្ងៃទី 8 ខែកក្កដា លើអាជីវករចំនួន 210 នាក់ ឃើញវិជ្ជមានចំនួន23 នាក់។ អាជីវករវិជ្ជមាន កូវីត19 ទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលសុខភាព ស្រុកបរិបូណ៌ ។
ដោយឡែកនៅរសៀលថ្ងៃទី 8 ខែកក្កដា ដដែលនេះ ក្រុមគ្រូពេទ្យបោះទីតាំងនៅសួនច្បារ នាងកង្រី មុខមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីយកសំណាក លើអាជីវករដែលនៅសេសសល់ និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលសង្ស័យថា អាចឆ្លងជង្ងឺកូវីដ19 អាចយកសំណាកបានដែរ ។
ជាមួយការផ្ទុះកូវីដ19 ក្នុងផ្សារឆ្នាំងនេះដែរ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ក៏បានចេញលិខិតជូនដំណឹងស្ដីពីការបិទជាបណ្ដោះអាសន្ន ផ្សារឆ្នាំង ចាប់ពីចំណុចផ្លូវលេខ 40 ទំនប់បារាំងរហូតដល់ កាច់ជ្រុងរបងវត្តយាយទេព ៕ សុខ គឹមសៀន




