ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកជីក្រែង៥នាក់, ក្រុងសៀមរាប៥០នាក់, ស្រុកប្រាសាទបាគង៣នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៤នាក់ និងពលករមកពីប្រទេសថៃចំនួន៧នាក់។ នៅថ្ងៃទី៨កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២០នាក់ បានជាសះស្បើយ និងស្លាប់២នាក់ផងដែរ។

អ្នកស្លាប់ទាំង២នាក់នោះ គឺទី១បុរសអាយុ៧៧ឆ្នាំ អាសយដ្ឋានភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី២ស្ត្រី អាយុ៦២ឆ្នាំ អាសយដ្ឋានភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ខេត្តសៀមរាប គិតមកដល់បច្ចុប្បន្នមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤នាក់, ព្យាបាលជាសះស្បើយចំនួន៧០៧នាក់និងស្លាប់២១នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner