ក្រុមហ៊ុន Pfizer គ្រោងស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង

អាមេរិក៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Pfizer និយាយថា Pfizer មានផែនការស្នើសុំការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិក ដើម្បីអាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួនសម្រាប់ដូសទី៣ នៅខែក្រោយនេះ ។

ការលើកឡើងខាងលើនេះរបស់ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer លោក មីកែល ដូលស្ទែន (Mikael Dolsten) ត្រូវបានធ្វើឡើងដោយផ្អែកលើភស្តុតាងនៃហានិភ័យ ក្នុងការឆ្លងវីរុស COVID-19 កើតមានសាជាថ្មី ក្រោយការចាក់វ៉ាក់សាំងគ្រប់ដូសបាន០៦ខែ និងដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។

ទោះជាយ៉ាងណា រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) និងមជ្ឈ មណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពលរដ្ឋអាមេរិកទាំងឡាំយណាដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញហើយនោះ (ពីរដូស) មិនចាំបាច់ត្រូវទៅចាក់ដូសទី៣ទៀតទេនៅក្នុងពេលនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner