ថៃប្រកាសពីវិធានការបិទខ្ទប់ហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ ត្រឹម១ថ្ងៃ
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានដាក់ចេញវិធានការបិទខ្ទប់ តាមផ្នែកហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ កាលពីម្សិលមិញ ប្រកាសឲ្យដឹង នាថ្ងៃទី៩ កក្កដានេះ។
វិធានការរួមមាន៖ ធ្វើការពីផ្ទះ, គ្មានការធ្វើដំណើរដែលមិនចាំបាច់លើកលែងតែទិញអាហារ និងស្វែងរកសេវាថែទាំសុខភាព, មិនឱ្យចាកចេញពីផ្ទះនៅចន្លោះម៉ោង ១០យប់ ដល់ ៤ ព្រឹក, ការដើរតាម Shopping Mall ត្រូវបិទ ប៉ុន្តែផ្សារទំនើបនិងផ្សារទូទៅបើកធម្មតា។
ការបិទខ្ទប់ ចាប់ផ្តើមនៅថ្ងៃស្អែក ទី១០ ខែកក្កដា ឆ្នាំ២០២១ និងមានរយៈពេល ១៤ ថ្ងៃ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ