វៀតណាមបានវ៉ាក់សាំង Astrazeneca ជិត១លានដូសទៀត
វៀតណាមទទួលបានវ៉ាក់សាំង Astrazeneca ចំនួនជាង៩៨ម៉ឺនដូសបន្ថែមទៀត ត្រូវបានបញ្ជូនទៅដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី៩ កក្កដា ២០២១ តាមរយៈកិច្ចព្រមព្រៀងទិញផង និងជំនួយបរទេសផង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress។
ប្រភពបន្តថា ក្នុងចំណោមនេះ មាន៥៨ម៉ឺនដូស គឺជាផ្នែកមួយនៃការបញ្ជាទិញ៣០លានដូស ខណៈជាង៤០ម៉ឺនដូសទៀត គឺជាជំនួយរបស់ជប៉ុន។
មកទល់ពេលនេះ វ៉ាក់សាំង Astrazeneca ប្រមាណ៥.៥លានដូសត្រូវបនបញ្ជូនទៅវៀតណាម តាមរយៈកុងត្រាទិញផង និង យន្តការកូវ៉ាក់ផង។ វៀតណាមបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ តាំងពីខែមីនា ដោយបានចាក់ជូនពលរដ្ឋជាង៣លាន៩សែននាក់ហើយ ប៉ុន្តែអ្នកទទួលដូសទី២ មាន២៤៩០០០នាក់៕