ក្រុមហ៊ុន ទ្រូ ម៉ាន់នី ៖ ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត (មានវីដេអូ)
Video: https://fb.watch/v/1MzYORhuI/
ភ្នំពេញ៖ ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បាតជំងឺកូវីដ-១៩បញ្ចប់ក៏ដោយ នេះបើយោងតាមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ។ យើងអាចនិយាយបានថា ការទូទាត់តាមអនឡាញនឹងនៅតែមានដំណើរការ ។ ហើយខណៈដែលជំងឺកូវីដ-១៩បានជួយឱ្យមានការផ្លាស់ប្តូរទម្លាប់នៃការទូទាត់នោះ ការចំណាយនេះ ក៏មានកត្តាជំរុញផ្សេងទៀតផងដែរ ដូចជាការធ្វើទីផ្សារងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាពខ្លាំង ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា “ខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែចូលចិត្តប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនដោយផ្ទាល់ ពលរដ្ឋខ្មែរកាន់តែច្រើនឡើងនឹងធ្វើការទូទាត់តាមអនឡាញសម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ផ្សេងៗ។ បើទោះជាភ្នាក់ងារនឹងនៅតែត្រូវការនៅទូទាំងប្រទេសក្តី ក៏បញ្ហាជំងឺកូវីដ-១៩ កំណើនទូរស័ព្ទស្មាតហ្វូន និងអ៊ីនធឺណិតល្បឿនលឿនបានជួយឱ្យមានការកើនឡើងការទូទាត់តាមអនឡាញផងដែរ” ។ នៅក្នុងរបាយការណ៍ថ្មីមួយដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយកាលពីខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថា ជាង ៥៩ភាគរយនៃប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នធ្វើការទូទាត់តាមអនឡាញ ។ លោកស្រី ឃួន ហ្រ្វង់តារា បន្តថា “ការកើនឡើងការទូទាត់អនឡាញក៏ត្រូវបានជំរុញផងដែរពីសំណាក់ស្ថាប័នហិរញ្ញវត្ថុនានា រួមទាំងក្រុមហ៊ុនរបស់យើងផ្ទាល់ផងដែរ ដែលបានផ្តល់ការលើកទឹកចិត្តដល់អតិថិជនដែលប្រើប្រាស់កម្មវិធី TrueMoney wallet និងកម្មវិធីផ្សេងទៀត។ បច្ចុប្បន្នគឺថា ប្រជាពលរដ្ឋបានមើលឃើញថា តើការទូទាត់អនឡាញមានប្រសិទ្ធផល និងប្រសិទ្ធភាពចំណាយប៉ុណ្ណា ហើយយើងរំពឹងថា តម្រូវការនិងនិន្នាការនេះនឹងបន្តកើតមាន”។

ទោះជាយ៉ាងណា បើទោះជាមានការងាកទៅរកឌីជីថលក្តី ក៏ក្រុមហ៊ុនទ្រូម៉ាន់នី ទទួលស្គាល់ថា ទីផ្សារសម្រាប់អ្នកដែលចង់ធ្វើប្រតិបត្តិការទូទាត់ដោយផ្ទាល់នឹងនៅតែមានដដែល ។ បើទោះជាមានការផ្លាស់ប្តូរនិន្នាការក្តី ក៏អ្វីដែលមិនផ្លាស់ប្តូរនោះ គឺថា ជាមួយនឹងការទូទាត់ទាំងតាមអនឡាញ និងតាមភ្នាក់ងារ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់ ព្រមទាំងការទទួលបានការគាំទ្រពីក្រុមហ៊ុន CP Group និងក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba នោះ ក្រុមហ៊ុន TrueMoney នឹងនៅតែរក្សាបានតួនាទីរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ ៕

