អូស្ត្រាលី​៖​ ​ស្ងប់​​​មួយ​រយៈ​ ពលរដ្ឋ​ខ្លះ​មិនសូវ​ពាក់​ម៉ា​ស​ ​ស្រាប់​ផ្ទុះកូវីដឡើង​វិញ​

រដ្ឋាភិបាល​អូ​ស្រ្តា​លី​ ​នៅ​ថ្ងៃសុក្រ​ទី​៩​ ​កក្កដា​ ​២​០​២​១​ ​បាន​អំពាវនាវ​ដល់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ស៊ី​ដ​នី​ឱ្យ​ស្នាក់​នៅក្នុងផ្ទះ​ ​ដោយ​បាន​ក្រើន​រំលឹក​ថា​ ​ការ​បិទ​ខ្ទប់​រយៈពេល​ ​៣​ ​ស​ប្តាហ៍​អាច​នឹង​បន្ត​ទៀត​ ​ខណៈ​ពួកគេ​កំពុង​ព្យាយាម​គ្រប់គ្រង​ការ​ផ្ទុះឡើង​នូវ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១​៩​នៅ​ ​ស្រប​ពេល​ទីក្រុង​នេះ​បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​បំផុត​ ​នៅ​ក្នុងឆ្នាំនេះ​។

​បើ​ទោះបីជា​បី​ជា​បិទ​ខ្ទប់​ ​២​ស​ប្តាហ៍​មក​ហើយ​ ​ក៏​ស៊ី​ដ​នី​គេ​រក​ឃើញ​ឆ្លង​កូ​វី​ដ​ក្នុង​អត្រា​ដ៏​ខ្ពស់​បំផុត​ ​ក្នុង​ពេល​ប៉ុន្មាន​ខែ​មកនេះ​ ​ដោយ​ម្សិលមិញ​ ​រក​ឃើញ​៣​៨​ករណី​ ​ខណៈ​ដែល​វី​រុ​សប​ម្លែ​ង​ថ្មី​ ឌែ​លតា​ ​បាន​ឡើងជា​ង​៣​៧​០​ករណី​ហើយ​។​

​មុន​ពេល​ផ្ទុះ​កូ​វី​ដ​១​៩​ឡើងវិញ​នេះ​ ​អូស្ត្រាលី​ត្រូវ​បាន​គេ​ដឹង​ថា​ ​ហាក់​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​បាន​ ​ដោយ​ប្រជាពលរដ្ឋ​មិនសូវ​មានការ​ពាក់​ម៉ា​ស​ទេ​ ​តែ​ពេលនេះ​ ​ចាប់តាំង​ពី​មាន​វី​រុ​សប​ម្លែ​ង​ថ្មី​មក​ ​អូស្ត្រាលី​បារម្ភ​ឡើងវិញ​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner