លោក ចូ បៃដិន សន្យាបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងអាហ្វហ្គានីស្ថាន បើទោះជាបេសកកម្មយោធាអាមេរិកនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា (មានវីដេអូ)
Video: https://fb.watch/6DQ-9GB964/
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ពោលគឺមានរយៈពេលជិត២០ឆ្នាំបន្ទាប់ពីវាបានចាប់ផ្ដើម ។ ប៉ុន្តែលោក បៃដិន ក៏បានសន្យាដែរថា នឹងបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដដែល ។
លោក បៃដិន បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយនៅឯសេតវិមានថា យោធាអាមេរិកបានសម្រេចគោលដៅរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់អតីតមេដឹកនាំក្រុមភេវរករអាល់កៃដាលោក អូសាម៉ា ប៊ិន ឡាដិន និងបានរារាំងការវាយប្រហារបន្ថែមទៀតលើសហរដ្ឋអាមេរិក ។ លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា យើងកំពុងបញ្ចប់សង្គ្រាមដ៏យូរបំផុត របស់សហរដ្ឋអាមេរិកនេះហើយ.. ខ្ញុំនឹងមិនបញ្ជូនទាហានអាមេរិកជាថ្មីអោយទៅធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថានទៀតឡើយ ។ ពេលនេះវាជាសិទ្ធិ និងទំនួលខុសត្រូវរបស់ប្រជាជនអាហ្វហ្គានីស្ថានតែម្នាក់ឯង ដើម្បីសម្រេចនូវអនាគតរបស់ពួកគេ ។
សូមជម្រាបថា សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានបានជាង៩០ភាគរយ ហើយនឹងត្រូវដកចេញទាំងស្រុងអោយបានមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលចំនឹងថ្ងៃខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ៕ ប្រភព៖ CNA


