រដ្ឋបាលលោក ចូ បៃដិន ដាក់បញ្ចូលក្រុមហ៊ុនចិនបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ច ជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (មានវីដេអូ)

Video: https://fb.watch/v/1Rv7T6rfY/

អាមេរិក៖ ប្រភពចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងដាក់បញ្ចូលក្រុមហ៊ុនរបស់ចិនប្រមាណជាង១០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ។

ប្រភពមួយក្នុងចំនោមពីរបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មអាមេរិកមានផែនការដាក់បន្ថែមក្រុមហ៊ុនរបស់ចិនចំនួន១៤ ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ។ ហើយភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីឈ្មោះ នៃក្រុមហ៊ុនចិនទាំងនោះឡើយ ខណៈដែលស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនក៏ពុំទាន់ធ្វើការឆ្លើយតបភ្លាមៗណាមួយនៅឡើយដែរ ។

បើតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណខាងលើ ក្រុមហ៊ុនរបស់ចិនទាំងនេះ នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ចូ បៃដិន ឱ្យចិនទទួលខុសត្រូវ ចំពោះការចោទប្រកាន់ដោយអាមេរិកថា ចិនបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ។ ទោះជាយ៉ាង ទីក្រុងប៉េកាំងតែងតែបានចេញមុខច្រានចោលជារឿយៗ ចំពោះការចោទប្រកាន់នេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner