ធ្ងន់ធ្ងរហើយ! ថៃបន្តឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ ស្លាប់ជាង៩០នាក់

ក្រសួងសុខាភិបាលថៃបានប្រកាសនាព្រឹកថ្ងៃទី១០ កក្កដា ២០២១នេះថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន៩៣២៦នាក់ទៀត ហើយស្លាប់៩១នាក់។ ម្សិលមិញនេះ ថៃក៏បានប្រកាសពីការឆ្លងក្បែរម៉ឺននាក់ ប្រចាំថ្ងៃផងដែរ។

ថៃឆ្លងកូវីដ១៩ សរុប៣៣៦១៥៨នាក់ហើយ ជាសះស្បើយ ២៤៣៩១៨នាក់ ស្លាប់២៦២៥នាក់។

ករណីឆ្លងថ្មីទាំងជិត១ម៉ឺននាក់ម្សិលមិញ ក៏បន្តមានអ្នកឆ្លងក្នុងពន្ធនាគារ១៩២នាក់បន្ថែមទៀតដែរ ហើយម្សិលមិញ ក៏មានជាវិញ ជាង៣៨០០នាក់ដែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner