រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលការឧបត្ថម្ភពីសប្បុរសជន

នៅថ្ងៃចុងសប្ដាហ៍ទី ១០ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈការពារជំងឺកូវីដ-១៩ និងថវិកា ពីសប្បុរជននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះ ឯលោកឧកញ៉ា លោក លោកស្រីសប្បុរសជនដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ 

 អំណោយដែលរដ្ឋបាលខេត្តទទួលបាន រួមមាន÷

      -ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែការ និងជាប្រធានក្រុមអ្នកការងារជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកស្ទឹងត្រង់ និងក្រុមការងារ÷

     -អង្ករ ៥តោន មី១០០កេស ម៉ាស់ ១០កេសធំ និងអាលកុល ២៣កាន។

      -លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមនរោងចក្រស្បែកជើងកម្ពុជា អាវពេទ្យ ២.០០០ ម៉ាស់ ១២.៥០០ និងថ្នាំបុរាណចិនព្យាបាលជំងឺចំនួន ៤០០ប្រអប់។

       -លោក LI Qiang Corp  អាល់កុល ៣កាន ម៉ាស ៥.០០០

      -រោងចក្រ វ៉ា ឡុង (ខេមបូឌា) ហ៊ូតវែរ អ៊ិនដាសស្ទ្រិ ឯ.ក ស្រោមដៃ ១.០០០ប្រអប់

      -រោងចក្រ ស៊ីភីស៊ីជី អ៊ិនធើណេសិនណល អាវពេទ្យ ៥០អាវ អាល់កុល ៥កាន

      -លោក ប៉ាវ សុខអ៊ីម និងលោកស្រី ថវិកា ៣០០ដុល្លា

      -លោក ម៉ោល ចាន់ណា និងលោកស្រី ថវិកា ៨.០០០ដុល្លា

      -លោក គន់ គីមសាន និងលោកស្រី ថវិកា ៣០០ដុល្លា 

     -មជ្ឈមណ្ឌលអ្នកស្ម័គ្រទីក្រុងណាមយ៉ាងយូ សាធារណរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពរបស់ខេត្តកំពង់ចាម ម៉ាស ៣៥.០០០ម៉ាស៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner