អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៨៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៦លាន៨៣ម៉ឺន៩ពាន់៥៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣ម៉ឺន៥ពាន់១៦៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៨៨ម៉ឺន៧ពាន់៧៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧១ម៉ឺន១ពាន់៤១៦នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់៧០៨នាក់ និងជាសះស្បើយចំនួន២៩លាន២២ម៉ឺន២ពាន់៩៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧៩ម៉ឺន៤ពាន់៧៥៦នាក់ ស្លាប់៤០ម៉ឺន៧ពាន់១៧៣នាក់ និងជាសះស្បើយ២៩លាន៩២ម៉ឺន៥ពាន់៨៨៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២ម៉ឺន៤៩៩នាក់ ស្លាប់ចំនួន៥៣ម៉ឺន១ពាន់៧៧៧នាក់ និងជាសះស្បើយ១៧លាន៤៧ម៉ឺន៩ពាន់២៧៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner