ទេសរដ្ឋមន្រ្តី គន់ គីម សរសើរសកម្មភាពរបស់បញ្ជាការដ្ឋានអង្គរក្សក្នុងការដឹកជញ្ជូនសម្ភារៈគ្រប់បែបយ៉ាងជូនដល់ពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងកោតសរសើរចំពោះសកម្មភាពរបស់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿតហត់ ក្នុងការដឹកជញ្ជនស្បៀង និងសម្ភារៈផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ១៩ .នាពេលកន្លងទៅនេះ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានោះ។

ថ្លែងក្នុងពិធីចែកសម្ភារៈបរិក្ខា សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះហន្តរាយ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តម គន់ គីម បានលើកឡើងថា សកម្មភាពរបស់នាយទាហានពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាពេលកន្លងមកក៍ដូចសព្វថ្ងៃនេះគឺមិនអាចកាត់ថ្លៃបាននោះឡើយ ដោយពួកគេបានខិតខំលើកដាក់ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀតជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩ ហើយតាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នាយទាហានពលទាហានទាំងអស់ពិតជាស្រលាញ់ប្រជាពលរដ្ឋ និងគិតគួអំពីសុខភាពរបស់ប្រជាពលរដ្ឋដូចអ្វីដែលរាជរដ្ឋាភិបាលបានកំពុងធ្វើនោះ។

ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជម្រុញដល់នាយទាហានពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំកិច្ចការងាររបស់ខ្លូនឲ្យបានខ្ជាប់ខ្ជូនបន្ថែមទៀត ជាពិសេសសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ហើយជាងនេះទៅទៀតឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់នាយទាហានពលទាហានទាំងអស់ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន៣ការពារ និង៣កុំនោះ។

បើតាមការឲ្យដឹងពីឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជា មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ក្នុងដំណាក់កាលជួបវិបត្តិកូវីដ១៩ នេះកងកម្លាំងនាយទាហានពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សចំនួន៣០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយពួកគេបានធ្វើការដឹកជញ្ជូន លី វេចខ្ចប់ លើកដាកគ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner