ហោរាសាស្រ្តប្រចាំថ្ងៃ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចនឹងទទួលការងារច្រើនលើសសព្វដង ដូច្នេះប្រសិនបើអ្នកព្យាយាមកាត់បន្ថយ ឬបែងចែកការងារខ្លះនោះនឹងប្រសើរជាង។ លើសពីនេះ ប្រសិនបើអ្នកមិនចូលរួមក្នុងសកម្មភាពការងារទាំងឡាយណាដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ច្រើនពេក នោះនឹងធ្វើឲ្យអ្នកជៀសពីបញ្ហាបាន។ ដោយឡែក មិនគួរបោះបង់ការប្រកួតប្រជែងនោះទេ អ្វីៗត្រូវការការចូលរួមយ៉ាងសកម្មពីអ្នក។ ទន្ទឹមនឹងនេះ សូមប្រុងប្រយ័ត្នការយល់ច្រលំជាមួយមនុស្សជាទីស្រលាញ់។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកប្រកាន់គំនិត និងអាកប្បកិរិយាធម្មតា ហើយត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយមនុស្សដែលមានកំពុងមានទំនាក់ទំនងជាមួយ។ លើសពីនេះ មិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានា ដែលមានលក្ខណៈមិនច្បាស់លាស់ ឬគួរឲ្យសង្ស័យនោះទេ ពីព្រោះហេតុការណ៍ទាំងនោះអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ក្នុងនោះដែរ ហាមប្រាមដាច់ខាតការបញ្ចេញយោបល់ក្នុងកំរិតតឹងរឹងជាមួយថា្នក់លើ ពីព្រោះឳកាសបង្កើតកំហុសមានច្រើន។ ផ្ទុយទៅវិញសូមរក្សាចិត្តរបស់អ្នក កុំទទួលឥទ្ធិពលពីរឿងដែលមិនអាចកែប្រែបាន។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពវិជ្ជមានក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងអស់។ ក្នុងនោះដែរ លោកអ្នកអាចនឹងអាចមានលទ្ធភាពក្លាយជាអ្នកដឹកនាំក្រុមផងដែរ ដូច្នេះសូមកុំខ្លាចក្នុងការទទួលខុសត្រូវ ជឿជាក់ខ្លួនឯង ហើយប្រឈមជាមួយស្ថានភាពខាងក្រៅ។ ថ្ងៃនេះលាភសំណាងរបស់អ្នកទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់ ដូច្នេះសូមកំណត់ភាពខុសគ្នាក្នុងការរំពឹកទុក។ ទន្ទឹមនឹងនេះសូមរក្សាភាពសប្បុរសជាមួយមនុស្សចាស់។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអ្នកអាចចាប់យកការងារទាំងឡាយដែលកើតឡើងចំពោះអ្នក ប៉ុន្តែយកល្អទទួលយកការងារទាំងឡាយណាដែលលោកអ្នកមានទំនុកចិត្ត ឬត្រូវនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ អ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ធ្វើកិច្ចការឲ្យបានចប់សព្វគ្រប់ ដោយសារអ្នកទទួលបានពេលវេលាច្រើន។ ប៉ុន្តែទោះយ៉ាងនេះក្តី សូមកុំមើលស្រាលស្ថានការណ៍ គួរយកចិត្តទុកដាក់ពិនិត្យភាពប្រែប្រួលជានិច្ច។ ក្នុងនោះដែរ សូមប្រយ័ត្នការបាត់បងទំនុកចិត្តពីមនុស្សក្នុងក្រុមការងារ ដៃគូពាណិជ្ជកម្ម។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹងអាចសម្រេចទៅបានដោយភាពជោគជ័យ និងស្ថិតក្នុងកំរិតទទួលស្គាល់យ៉ាងខ្លាំង។ លោកអ្នកអាចចូលរួមក្នុងការប្រជុំវែកញែកបានយ៉ាងមានប្រសិទ្ធភាព ដោយសារអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងការគាំទ្រពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមជឿទុកចិត្តទៅលើបទពិសោធន៍ និងវិជ្ជជីវៈរបស់ខ្លួន ពីព្រោះរាសីការងារក្នុងថ្ងៃនេះបង្ហាញពីទំនាក់ទំនងរវាងចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារ។ ដោយឡែក អ្នកមិនចាំបាច់ត្រូវធ្វើការដើម្បីការទទួលស្គាល់របស់អ្នកណាឡើយ ការទទួលខុសត្រូវ និងការបញ្ចប់ការងារឲ្យទាន់ពេលគឺគ្រប់គ្រាន់សម្រាប់ពេលនេះ។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចផែនការការងារបានល្អប្រសើរ ក្នុងនោះមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់របស់លោកអ្នកផងដែរ។ ប៉ុន្តែសូមកុំរងចាំពេលវេលាក្នុងការអនុវត្តការងារ ពីព្រោះក្នុងពេលនេះតម្រូវឲ្យលោកអ្នកឈានជើងចេញពីស្ថានភាពដែលអ្នកកំពុងស្ថិតនៅ ហើយទៅប្រឈមនឹងស្ថានភាពខាងក្រៅ។ អ្នកអាចនឹងជួបនឹងបញ្ហាខ្លះ ពិសេសពីមនុស្សដែលមានសំដីផ្អែមល្ហែម ដូច្នេះសូមជៀសឲ្យខឆ្ងាយ ឬត្រូវពិចារណាឲ្យបានវែងឆ្ងាយមុនជឿទុកចិត្ត។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងអាចជួបប្រទះនូវបញ្ហា ឬស្ថានភាពតឹងតែង ជាពិសេសជាមួយថ្នាក់លើតែម្តង។ ការជឿទុកចិត្តបានបាត់បង់ ក៏ព្រោះតែការយល់ច្រលំខ្លះៗ ដូច្នេះសូមរកពេលវេលាណាមួយដើម្បីកែប្រែស្ថានការណ៍នេះ ឬអ្នកគួរចំណាយពេលវេលាឲ្យបានច្រើនបំពេញការងារឲ្យចប់សព្វគ្រប់។ ដោយឡែក សម្រាប់បញ្ហាសុខភាព អ្នកគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងទាក់ទងនឹងប្រព័ទ្ធរំលាយអាហារ។ ក្រៅពីនេះ ហាមដាច់ខាតយករឿងរ៉ាវតិចតួចមកដាក់ចូលក្នុងចិត្ត ដែលធ្វើឲ្យរំខានដល់សេចក្តីសុខផ្ទាល់ខ្លួន។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកបាត់បង់ទាំងកំលាំងចិត្ត និងកំលាំងកាយ ក៏ព្រោះតែស្ថានភាពពីខាងក្រៅ។ ក្នុងនោះអ្នកអាចទទួលបានផលប្រយោជន៍ពីការងារ ឬអាជីវកម្មគួរឲ្យកត់សម្គាល់ផងដែរ ប៉ុន្តែប្រសិនបើអ្នកមិនចេះរៀបចំចាត់ចែងស្ថានការណ៍ ហើយផ្តេកផ្តួលទៅតាមភាពអសកម្មដែលបានកើតឡើង នោះអ្នកមិនអាចមិនអាចរកផ្លូវចេញដ៏សមស្របនោះទេ។ បើទោះបីជាស្ថានភាពថ្ងៃនេះអាចតានតឹងបន្តិច អ្នកនៅតែអាចធ្វើទំនាក់ទំនង ឬសុំជំនួយសម្រាប់ការងាររបស់អ្នកដោយមានប្រសិទ្ធភាព ។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នក ផ្សារភ្ជាប់ជាសំខាន់ទៅនឹងចំនេះដឹង និងបទពិសោធន៍ ដូច្នេះមិនត្រូវមានភាពស្ទាក់ស្ទើរនោះទេ បំពេញការងារតាមគំនិតយោបល់របស់អ្នក។ ក្រៅពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះអ្នកអាចនឹងអាចទទួលបានការងារដែលមានទ្រង់ទ្រាយធំ ដូច្នេះគួរតែត្រៀមខ្លួនសម្របទៅនឹងការទទួលខុសត្រូវនេះ ហើយប្រសិនជាអ្នកអាចធ្វើបាន ការងាររបស់អ្នកនឹងទទួលបានការគាំទ្រណាស់។ ប្រការចាំបាច់ក្នុងពេលគឺ សូមការពារកំរិតហិរញ្ញវត្ថុ កុំចាយវាយផ្តេសផ្តាស។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកដំណើរទៅដោយរលូន និងគ្មានបញ្ហាប្រទាក់ក្រឡាណាមួយដែលនឹងរំខានដល់ភាពរីកចម្រើននោះទេ។ ប៉ុន្តែសូមចងចាំថា គួរយកចិត្តទុកដាក់ប្រមូលពត៌មានផ្លូវការឲ្យបានច្រើនបំផុត ពីព្រោះលោកអ្នកអាចជួបប្រទះនឹងការបាត់បង់ពត៌សំខាន់ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជំហានរបស់អ្នកក្នុងពេលនេះ។ ក្នុងនោះដែរ គួររក្សាគំលាតពីបញ្ហានានារបស់មិត្តរួមការងារ ពីព្រោះស្ថានភាពមួយចំនួនក៏អាចប្រែក្រឡាសពីសទៅជាខ្មៅដោយងាយ។ ដោយឡែក សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន កំពុងមានភាពការយល់ច្រលំតិចតួច ដូច្នេះសូមជួសជុលឲ្យបានទាន់ពេល។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកាមានភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ នៅរវាងពេលព្រឹក អ្នកអាចទទួលបានដំណឹងនៃការប្រែប្រួលខ្លះ ប៉ុន្តែមិនបាច់ត្រូវបារម្ភទេ អ្នកមានមនុស្សជួយជ្រោមជ្រែងដោះស្រាយបានល្អ។ ក្នុងនោះ បើទោះបីជាស្ថានភាពវិជ្ជមាននៅក្នុងគន្លងផ្លូវរបស់អ្នកក្តី សូមកុំបោះបង់ការខំប្រឹងប្រែង។ ដោយឡែក លោកអ្នកមិនគួរបញ្ចេញគំនិតយោបល់ ការរិះគន់ចំពោះនរណាឡើយ សូមរស់នៅស្ងប់ស្ងៀម ពីព្រោះឳកាសនៃជម្លោះកើតឡើងក្នុងពេលនេះ។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំនើរការទៅជាប្រក្រតី ប៉ុន្តែប្រហែលជាលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចបញ្ចប់ការងារទាំងអស់ក្នុងពេលនេះនោះទេ ដូច្នេះសូជ្រើសរើសការងារអាទិភាព និងចាប់ផ្តើមឲ្យបានរួសរាន់។ លោកអ្នកក៏អាចនឹងចំណាយទុនច្រើនជាងសព្វដង ដូច្នេះអ្នកត្រូវតែមានពត៌មានច្បាស់លាស់ ហើយគួរពិភាក្សាឲ្យច្រើនមុនការជឿជាក់។ ក្នុងនោះដែរ សូមជៀសវាងមនុស្សផ្ទុយភេទ ដែលមានដំណើរមកពីឆ្ងាយ។
ចំណាំៈ
ឆ្នាំទាំង៣ ខាល រោង រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសក្ការ និងតួនាទីការងារដែលគួរឲ្យបានមោទនភាពក្រៃលែង ចំនែកសេចក្តីសុខក៏នឹងកើតឡើងក្នុងពេលនេះ។