តួលេខអ្នកឆ្លងកូវីត-១៩ នៅខេត្តកែបធ្លាក់ចុះជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត និងការចូលរួមគោរពវិធានសុវត្តិភាពរបស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅខេត្ត កែប មានការធ្លាក់ចុះជាបន្តបន្ទាប់មក ពិសេស នៅថ្ងៃទី០៩- ១០ ខែ កក្កដា ឆ្នាំ២០២១ ការ ឆ្លង ជំងឺ កូវីដ -១៩ ក្នុង ភូមិ សាស្ត្រ ខេត្តកែប យេីង គឺ សូន្យ នេះជាការបញ្ជាក់របស់ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ។

ឯ ឧ សោម ពិសិដ្ឋ បន្ថែមថា នេះជាសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់វិធានការដែលបានដាក់ចេញអនុវត្តកន្លងមក និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កែប ឯ ឧ សង្ឃឹមថា នឹងមានលទ្ធផលល្អប្រសើរបែបនេះជាបន្តបន្ទាប់ទៀត ។

ឯ ឧ អភិបាលខេត្ត ស្នើអោយពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ចងចាំថា ទោះបីជាចំនួនអ្នកវិជ្ជមាន មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវត្តមាននៃមេរោគនេះនៅតែបន្តរស់នៅជាមួយបរិយាកាសជុំវិញខ្លួនយើងជានិច្ច ការធ្វេសប្រហែសតែបន្តិចអាចនាំឲ្យសភាពការវិលដូចដើមវិញ និងនាំទុក្ខដល់គ្រួសារយើង ដូចនេះសូមបងប្អូនបន្ត អនុវត្ត វិធានការ អនុសាសន៍ របស់ សម្តេចតេជោ ៣ការពា រ និង ៣កុំ ជាប់ជានិច្ច ដូចអ្វីដែលយើងបានអនុវត្តកន្លងមក ។

ជាមួយគ្នានេះ ឯ ឧ សោម ពិសិដ្ឋ សូមអរគុណក្រុមគ្រូពេទ្យ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសហការ និងមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ សប្បុរសជនទាំងអស់កន្លងមក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner