អ្នកនាំពាក្យ​បញ្ជាក់​ពី​ទិដ្ឋភាព​ច្បាប់​ជូន​អាស៊ីសេរី និង​ក្រុម ដែល​តែងតែ​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​មរណភាព​បណ្ឌិត កែម ឡី​

ភ្នំពេញៈ​ទោះជា​សំណុំរឿង​មួយ​នេះ​អាជ្ញា​មាន​សមត្ថកិច្ច និង តុលាការ​កម្ពុជា​បាន​ដំណើរការ​តាម​នីតិវិធី និង ដោយ​យកចិត្តទុកដាក់​បំផុត​ក្តី ក៏​សំណុំរឿង​មួយ​នេះ​(​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី​) នៅតែ​ត្រូវបាន​ឆ្គឹះ​យក​ធ្វើ​អាជីវកម្ម ដោយ​វិទ្យុ​បម្រើ​បរទេស និង ក្រុម​អ្នកនយោបាយ​មួយចំនួន​។​បញ្ហា​ក៏ត្រូវ​បានបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ដែរ​។​

ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌និងជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០២១ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌និងជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជ​ាបាន​បង្ហោះ​នូវ​លិខិត​ចំហរ​៤​ចំណុច​អំពី​ទិដ្ឋភាព​ច្បាប់ ជូន​អាស៊ីសេរី និង​ក្រុម​ដែល​តែងតែ​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​មរណភាព​បណ្ឌិត កែម ឡី​៖

១. ក្នុងករណី​សំណុំរឿង​បណ្ឌិត កែម ឡី រដ្ឋ​មាន​កាតព្វកិច្ច​ធ្វើការ​ស៊ើបអង្កេត​និង​ស្វែងរក​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់ មិនមែន​យុត្តិធម៌​តាមផ្លូវ​អារម្មណ៍​និង​ផ្លូវ​នយោបាយ​តាម​ការទាមទារ​បស់​ក្រុម​ដែល​តែងតែ​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​មរណភាព​បណ្ឌិត កែម ឡី នោះទេ​។ យុត្តិធម៌​តាមផ្លូវ​ច្បាប់ មានន័យថា ការសម្រេចសេចក្តី​ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ដែលមាន​ជា​ធរមាន ព្រមទាំង​មូលដ្ឋាន​ភស្តុតាង និង​សក្ខីកម្ម​ផ្នែក​ច្បាប់​រឹងមាំ​ដែល​កើតចេញពី​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​។​
២. ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​ណាមួយ មិនអាច​ទទួលយកបាន​ការសម្រេច​របស់​តុលាការ ពួកគេ​អាច​ប្រើប្រាស់​សិទ្ធិ​តាមផ្លូវ​ច្បាប់​ក្នុងការ​ប្តឹង​ទាស់ ប្តឹង​ឧទ្ធរណ៍ ឬ​ប្តឹង​សើរើ​ក៏បាន ក្នុងករណី​សេចក្តីសម្រេច​ចូល​ជា​ធរមាន​រួចហើយ​ក៏ដោយ តែ​ត្រូវមាន​ភស្តុតាង ទឡ្ហីករណ៍ និង​សក្ខីកម្ម​ផ្នែក​ច្បាប់​រឹងមាំ ផ្ទុយទៅនឹង​ការរកឃើញ​របស់​សម​ត្ថ​កិច្ច​។
៣. ជាក់ស្តែង ក្រុម​ដែល​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​មរណភាព​បណ្ឌិត កែម ឡី នាពេល​កន្លងមក មិនដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​តា​ម​ផ្លូវច្បាប់​ទាំងអស់នេះ​ទេ ក្រៅតែពី​ការ​ថ្លែង​សារ​នយោបាយ ចោទប្រកាន់ រិះគន់ បន្តុះបង្អាប់​សមត្ថកិច្ច និង​ដាក់​ការមន្ទិលសង្ស័យ ដោយ​មិនមាន​ភស្តុតាង​ផ្ទុយ​និង​មូលដ្ឋាន​ផ្នែក​ច្បាប់​រឹងមាំ​អ្វី​ទាំងអស់ តែ​ផ្ទុយទៅវិញ​បែ​ជា​តម្រូវឱ្យ​សមត្ថកិច្ច​ជា​អ្នកស្វែងរក​ភស្តុតាង​ផ្ទុយ​ទាំងអស់នោះ​ទៅវិញ ដែល​នេះ គឺ​ខុស​ទៅនឹង​នីតិវិធី​និង​បញ្ញត្តិ​ច្បាប់ព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​។​
៤. ចំណែកឯ​ការដែល​ស្នើឱ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មានការ​ចូលរួម​ពី​បរទេស ដើម្បី​ស៊ើបអង្កេត​លើ​សំណុំរឿង​ដែល​តុលាការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​បាន​បំពេញ​កិច្ច​នីតិវិធី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​របស់ខ្លួន​ចប់សព្វគ្រប់​រួច​អស់ហើយ​នោះ ក៏​មិនអាច​ទៅរួច​ដែរ ដោយ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជាតិ​របស់​កម្ពុជា ជាពិសេស​គោលការណ៍​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​របស់រ​ដ្ឋ ដែល​មិន​អនុញ្ញាតឱ្យ​បង្កើត​រដ្ឋ​លើ​រដ្ឋ​អធិបតេយ្យ​នោះឡើយ​៕​ដោយៈ​ជម្ពូនុទ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner