ទ័ព វិសាខា និងស្វាយរៀង ទទួលបាន៣ពិន្ទុដូចគ្នា ខណៈបឹងកេត ឈ្នះ គីរីវង់ ទាំងប្រផិតប្រផើយ

ការប្រកួតបាល់ទាត់ លីគកំពូលកម្ពុជា 2021 ប្រចាំសប្តាហទី៧ ៤ក្រុមទទួលបានពិន្ទុដូចគ្នា មានក្រុមទ័ព វិសាខា ស្វាយរៀង ខណៈបឹងកេត ឈ្នះ គីរីវង់ ទាំងប្រផិតប្រផើយ កាលពីចុងសប្តាហ៍កន្លងទៅ ។

ក្រុមម្ចាស់ផ្ទះព្រៃវែង បានចាញ់ ក្រុមកងយោធពលខេមរភូមិន្ទ ២ទល់១ នៅកីឡដ្ឋាន ខេត្ត ព្រៃវែង ។ កីឡាករ Alisher Mirzaev បានរកគ្រាប់បាល់នាំមុខអោយព្រៃវែង នៅនាទី២០ តែក្រុមទ័ពរកបាន២គ្រាប់វិញ ដោយកីឡាករ គីម សុបញ្ញា ធ្វើឱ្យចូលទីខ្លួនឯង នៅនាទីទី២២ និង កីឡាករ ញាណ សុស៊ីដែន រកគ្រាប់បាល់ជ័យជំនះនៅនាទីទី៩០+១ ។


ឯក្រុមវិសាខាបានឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៩ទល់០ នៅកីឡដ្ឋាន AEU Sport Park ខណៈកីឡាករ Marcus Haber ចំនួន៤គ្រាប់ កីឡាករ Ajayi Opeyemi Korede ២គ្រាប់ , កែវ សុខផេង ២គ្រាប់ និងទិត្យ ឌីណា ១គ្រាប់ ។


ចំណែកក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម សូលទីឡូអង្គរ ២ទល់១ នៅកីឡដ្ឋាន ខេត្តស្វាយរៀង ។ កីឡាករ Privat និងកីឡាករ Kobayashi Daisuke រកបានម្នាក់១គ្រាប់ ឱ្យម្ចាស់ផ្ទះ ខណៈ កីឡាករ Kageyama Reo រកបាន មួយគ្រាប់ ឱ្យសូលទីឡូអង្គរ ។ ឯក្រុមបឹងកេត បានឈ្នះក្រុមគីរីវង់សុខសែនជ័យ ១ទល់០ នៅកីឡដ្ឋាន Cambodia Airway Stadium ទាំងប្រផិតប្រផើយ នៅនាទី ៩០+៥ ដោយ កីឡាករ ឪ ភារុណ ។



សម្រាប់ការប្រកួត នៅថ្ងៃអាទិត្យទី១១នេះ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន 7NG និងក្រុមអង្គរថាយហ្គឺរ ប៉ះ ក្រុមអគ្គីសនីកម្ពុជា នាម៉ោង៣:៣០នាទី រសៀលដូចគ្នា នៅកីឡដ្ឋាន SRU Stadium ខេត្ត សៀមរាប ៕ (រូបភាព CNCC )

