តុលាការកាណាដាបដិសេធសំណើររបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei

កាលពីថ្ងៃសៅរ៍ ទី៩ កក្កដា តុលាការកាណាដាបានបដិសេធសំណើរបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies ក្នុងការបញ្ជូនភស្តុតាងថ្មីទៅក្នុងសវនាការបត្យាប័នរបស់លោកស្រី។

តាមការស្រង់សម្តីរបស់សារព័ត៌មាន​ Reuters ប្រធានផ្នែកយុត្តិធម៍នៃតុលាការកំពូល លោកស្រី Heather Holmes បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា សំណើររបស់លោកស្រី Meng Wanzhou ត្រូវបានបដិសេធ។

គួរបញ្ជាក់ផងដែរថា កាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou ​ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅឯអាកាសយានដ្ឋាន Vancouver កាលពីឆ្នាំ ២០១៨ តាមសំណើរបស់សហរដ្ឋអាមេរិកដែលចង់ឲ្យលោកស្រីធ្វើបត្យាប័នប្រឈមនឹងការចោទប្រកាន់ពីបទឆបោក។

សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថា បានប្រើក្រុមហ៊ុនហុងកុងមួយដើម្បីលក់ឧបករណ៍ទៅឱ្យអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិកបានចោទប្រកាន់លោកស្រី Meng ថាបានបំភាន់ធនាគារ HSBC អំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីរ៉ង់។

ឯកសារមេធាវីលោកស្រី Meng បានស្នើរធ្វើជាភស្តុតាងរួមមាន បណ្តាញអ៊ីម៉ែល និងសៀវភៅបញ្ជីរបស់ក្រុមហ៊ុនរបស់លោកស្រី។

ប្រភព៖ washingtonpost

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner