តុលាការកាណាដាបដិសេធសំណើររបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei

សុខ ស្រីលុច

កាលពីថ្ងៃសៅរ៍ ទី៩ កក្កដាតុលាការកាណាដាបានបដិសេធសំណើរបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies ក្នុងការបញ្ជូនភស្តុតាងថ្មីទៅក្នុងសវនាការបត្យាប័នរបស់លោកស្រី។

តាមការស្រង់សម្តីរបស់សារព័ត៌មាន​ Reuters ប្រធានផ្នែកយុត្តិធម៍នៃតុលាការកំពូល លោកស្រី Heather Holmes បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា សំណើររបស់លោកស្រី Meng Wanzhou ត្រូវបានបដិសេធ។

កួរបញ្ជាក់ផងដែរថា កាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou ​ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅឯអាកាសយានដ្ឋាន Vancouver កាលពីឆ្នាំ ២០១៨ តាមសំណើរបស់សហរដ្ឋអាមេរិកដែលចង់ឲ្យលោកស្រីធ្វើបត្យាប័នប្រឈមនឹងការចោទប្រកាន់ពីបទឆបោក។

សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថា បានប្រើក្រុមហ៊ុនហុងកុងមួយដើម្បីលក់ឧបករណ៍ទៅឱ្យអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិកបានចោទប្រកាន់លោកស្រី Meng ថាបានបំភាន់ធនាគារ HSBC អំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីរ៉ង់។

ឯកសារមេធាវីលោកស្រី Meng បានស្នើរធ្វើជាភស្តុតាងរួមមាន បណ្តាញអ៊ីម៉ែល និងសៀវភៅបញ្ជីរបស់ក្រុមហ៊ុនរបស់លោកស្រី។

https://www.washingtonpost.com/world/canada-judge-wont-allow-huawei-exec-to-submit-new-evidence/2021/07/09/13d86496-e122-11eb-a27f-8b294930e95b_story.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner