អនុប្រធានាធិបតីចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិក​គួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា

សុខ ស្រីលុច

តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ​ អនុប្រធានាធិបតីចិន លោក Wang Qishan បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗក្រោមរដ្ឋបាល Trump ។ ប្រទេសទាំងពីរបានធ្វើសង្រ្គាមពាណិជ្ជកម្មដែលបានប្រកួតប្រជែងគ្នាលើបច្ចេកវិទ្យា និងមានការប៉ះទង្គិចគ្នាលើបញ្ហារួមដូចជា បញ្ហាសិទ្ធិមនុស្ស និងប្រភពដើមនៃជម្ងឺកូវីដ-១៩ ។

បន្ថែមពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនមានបំណងផ្លាស់ប្តូរវិធីសាស្រ្ត និងយល់ស្របជាមួយរដ្ឋបាលមុនលើបញ្ហាមួយចំនួនទាក់ទងនឹងប្រទេសចិន។

https://www.cnbc.com/2021/05/28/us-china-competition-does-not-have-to-end-in-conflict-expert-says.html

https://www.reuters.com/world/chinese-vp-wang-says-china-us-should-handle-friction-via-dialogue-2021-07-09/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner