រដ្ឋឥណ្ឌាមានប្រជាជនច្រើនជាងគេព្យាយាមជំរុញគោលនយោបាយ «កូនតែពីរ»
មឹង ច័ន្ទសុម៉ានីតា
រដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌាគឺអ៊ូតាប្រាដេស (Uttar Pradesh) បានស្នើបង្កើតច្បាប់ដែល មានគោលបំណងរារាំងគូស្វាមី ភរិយា មិនឱ្យមានកូនលើស ពីពីរនាក់ក្លាយ ធ្វើឱ្យរដ្ឋនេះជារដ្ឋគ្រប់គ្រងដោយគណបក្សរបស់នាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌីទីពីរ ដែលបានស្នើការអនុម័តវិធានការគ្រប់គ្រងកំណើនប្រជាជន។
ប្រសិនបើរដ្ឋអ៊ូតាប្រាដេស ដែលមានប្រជាជនប្រមាណ២៤០លាននាក់ ជាប្រទេសមួយមែននោះរដ្ឋនឹងក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេទី ៥ នៅលើពិភពលោក ហើយដង់ស៊ីតេប្រជាជននៅរដ្ឋភាគខាងជើងនេះ គឺច្រើនជាងទ្វេដងនៃអត្រាដង់ស៊ីតេជាតិរបស់ឥណ្ឌាទៀត។
យោងតាមសំណើរបស់រដ្ឋាភិបាលរដ្ឋនេះ ដែលបានដាក់បង្ហាញកាលពីថ្ងៃសៅរ៍ ទី១០ ខែកក្កដា គូរស្វាម៉ីភរិយា ដែលមានកូនលើសពីពីរនាក់ នឹងមិនត្រូវបាន អនុញ្ញាតឱ្យទទួលបាន អត្ថប្រយោជន៍ ឬប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលទេ ហើយនឹងត្រូវហាមឃាត់ មិនឱ្យដាក់ពាក្យសុំការងារ របស់រដ្ឋ។ នៅក្នុងសេចក្ដីព្រាងច្បាប់នោះរដ្ឋាភិបាលបានអះអាងថាដោយសារតែ «ធនធាន អេកូឡូស៊ី និងសេដ្ឋកិច្ច មានកំណត់ វាចាំបាច់និងបន្ទាន់ សម្រាប់ការត្រៀមការផ្ដល់តម្រូវការជាមូលដ្ឋាននៃជីវិតមនុស្សទៅដល់ប្រជាជនទាំងអស់»។
ប្រាក់ចំណូលរបស់មនុស្សម្នាក់ នៅរដ្ឋអ៊ូតាប្រាដេស គឺតិចជាងពាក់កណ្ដាលចំណូលមធ្យម របស់ប្រជាជនឥណ្ឌា។ សេចក្ដីព្រាងច្បាប់ ដែលត្រូវបានបើកចំហ សម្រាប់ការផ្ដល់យោបល់ជា សាធារណៈរហូតដល់ខែកក្កដា នឹងត្រូវការការអនុម័តពីសមាជិកសភា។ ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងយកឈ្នះប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២៧ បើសិនមិនមានគោលនយោបាយគ្រប់គ្រងកំណើនប្រជាជន។
សេចក្ដីព្រាងច្បាប់ របស់រដ្ឋរួមបញ្ចូលទាំង ការលើកទឹកចិត្ត សម្រាប់គូស្វាមីភរិយា ដែលមានកូនពីរនាក់ ប្រសិនបើម្នាក់ក្នុងចំណោមពួកគេជ្រើសរើស ការក្រៀវដោយស្ម័គ្រចិត្ត គឺពួកគេនឹងទទួលបានប្រាក់កម្ចី សម្រាប់ការសាងសង់ ឬទិញផ្ទះជាដើម។

ប្រភព៖ India’s most populous state seeks to promote two-child policy