ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥១នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៣០នាក់ថ្ងៃនេះ រួមមាននៅក្រងព្រៃវែង៤នាក់, ស្រុកពាមរក៍៣៣នាក់, ស្រុកកំចាយមារ២៩នាក់, ស្រុកស្វាយអន្ទរ១៤នាក់, ស្រុកមេសាង១២នាក់, ស្រុកបាភ្នំ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកស៊ីធរកណ្តាល២នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកណ្តាល៣នាក់ និង មកពីខេត្តស្វាយរៀង៥នាក់។
ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្រ្តីអាយុ៣៧ឆ្នាំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៣០១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៩០នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៧នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





