ខេត្តសៀមរាប មានការឆ្លងខ្ពស់ចំនួន ១៦១ករណី និងស្លាប់២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប១៣១នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកបន្ទាយស្រី១នាក់, ស្រុកក្រឡាញ់២នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃចំនួន១៤នាក់។
ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ជាបុរសអាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ ស្ត្រីអាយុ៥៨ឆ្នាំ អាសយដ្ឋានភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤១នាក់, ព្យាបាលជាសះ ស្បើយចំនួន៨១៨នាក់និងស្លាប់២៤នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕










