សន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយនីតិវិធី ដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន
និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ សន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា សន្និសីទសារព័ត៌មាននេះនឹងមានការ
ចូលរួមពី ១) ឯកឧត្តមវេជ្ជបណ្ឌិត ម៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ២) ឯកឧត្តមសាស្រ្តាចារ្យ
ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ៣) ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាល
រាជធានីភ្នំពេញ និង ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ចូលរួម
ផ្តិតយកទិដ្ឋភាពទាំងស្រុងនៃសន្និសីទសារព័ត៌មាន ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យបាន
ជ្រាបជាព័ត៌មាន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner