ថ្ងៃ​​នេះ​! ​មន្ត្រី​អាមេរិក​ប្រជុំ​សម្រេច​ថា​តើ​គួរ​ចាក់​ ​P​f​i​z​e​r ដូ​ស​ទី​៣​ ​ឬ​អត់​

ក្រុម​ហ៊ុ​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​បាន​ឱ្យ​ដឹង​ថា​ ​ខ្លួន​នឹង​ជួប​ជាមួយ​អាជ្ញាធរ​សុខាភិបាល​សហ​ព័ន្ធ​ ​នា​ថ្ងៃ​ទី​១​២​ ​កក្កដា​ ​២​០​២​១​នេះ​ ​ដើម្បី​ពិភាក្សាគ្នា​ពី​តម្រូវ​ការចាំបាច់​ ​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​សម្រាប់​ដូ​ស​ទី​ ​៣​។​

​កាលពីប៉ុន្មានថ្ងៃមុន​នេះ​ ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ជា​ដៃគូ​ B​ioN​T​e​c​h​ ​បាន​ប្រកាស​ពី​ផែនការ​ស្នើសុំ​ការអនុញ្ញាត​ ​ពី​អាជ្ញាធរ​និ​យ​ត​ករ​អាមេរិក​ ​និង​អឺរ៉ុប​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ទី​ ​៣​ ​នៅ​ក្នុង​បរិ​បទ​ដែល​វី​រុ​សប​ម្លែ​ង​ថ្មី​ ​D​e​l​t​a​ ​កំពុង​ឆ្លង​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក​ ​និង​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ ​នៅ​ក្នុង​ប្រទេស​អ៉ី​ស្រា​អែ​ល​ថា​ ​វ៉ាក់សាំង​ ​P​f​i​z​e​r ​បាន​ថយ​ចុះ​ប្រសិទ្ធ​ភាព​ ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​យ៉ាងណាក៏ដោយ​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ ​ព្រម​ជាមួយ​និង​មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​ធ្លាប់​បាន​អះអាង​ថា​ ​បច្ចុប្បន្ន​ប្រជាជន​អាមេរិក​មិនទាន់​ត្រូវការ​ ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ​៣​ ​ជាចាំបាច់​នោះ​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner