លោក ចូ បៃដិន គាំទ្ររដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងការច្រានចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង (មានវីដេអូ)

Video: https://fb.watch/v/3q43h4dQT/

អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃដិន បានគាំទ្រការច្រានចោលនៃយុគសម័យរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការទាមទារដែនសមុទ្រស្ទើរតែទាំងអស់របស់ប្រទេសចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ។

សារដ៏ម៉ឺងម៉ាត់របស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានចេញសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅមុនខួប០៥ឆ្នាំ នៃសេចក្តីសម្រេចរបស់សាលាក្តីអន្តរជាតិ ដែលគាំទ្រដល់ប្រទេសហ្វីលីពីន ប្រឆាំងនឹងការទាមទារដែនសមុទ្ររបស់ចិន ជុំវិញប្រជុំកោះ Spratly និងតំបន់ថ្មប៉ប្រះទឹក និងឆ្នេរខ្សាច់ដែលនៅក្បែរនោះ ប៉ុន្ដែចិនបានច្រានចោលសេចក្តីសម្រេចនេះ ។

លោក Blinken បានចោទប្រកាន់ប្រទេសចិនពីបទបន្តបង្ខិតបង្ខំ និងបំភិតបំភ័យដល់រដ្ឋឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍ ដែលគំរាមកំហែងដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅលើពិភពលោកដ៏សំខាន់នេះ ។ លោកបានសង្កត់ធ្ងន់ទៀតថា ដោយយោងទៅលើសេចក្តីថ្លែងការណ៍ដើមរបស់លោក ប៉ុមប៉េអូ ថា សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវគោលនយោបាយរបស់ខ្លួននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ទាក់ទងនឹងការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ។

គួរកត់សម្គាល់ នៅមុនខួប០៤ឆ្នាំ នៃសេចក្តីសម្រេចកាលពីឆ្នាំមុន រដ្ឋបាលលោក ត្រាំ បានចេញមុខគាំទ្រសេចក្តីសម្រេចនេះ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនចាត់ទុកថា ជាការមិនស្របច្បាប់ស្ទើរតែរាល់ការទាមទារដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង នៅខាងក្រៅដែនទឹក ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសចិន ។ សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីជំហរនេះឡើងវិញ ដែលត្រូវបានដាក់ដោយរដ្ឋមន្រ្តីការបរទេសអាមេរិករបស់លោក ដូណាល់ ត្រាំ គឺលោក ម៉ៃ ប៉ុមប៉េអូ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner