លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ផ្លាស់ប្តូរសារអបអរសាទរគ្នាស្តីពីខួបលើកទី៦០ នៃសន្ធិសញ្ញាមិត្តភាពទ្វេភាគី (មានវីដេអូ)

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និង​​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើងលោក​ គីម ជុនអ៊ុន​​ បាន​សន្យាពង្រឹង​ចំណង​មិត្តភាពឈាន​ដល់​កម្រិត​ថ្មី នៅ​ពេលមេដឹកនាំ​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​សារ​​អបអរសាទរគ្នា​ ស្តីពី​ខួប​លើក​ទី​៦០ ​នៃ​សន្ធិសញ្ញា​មិត្តភា ព​ទ្វេ​ភាគី ។

លោក ស៊ី ជិនពីង បានសរសើរ​​សន្ធិសញ្ញា​ឆ្នាំ​១៩៦១ ​ដែល​បាន​លើក​កម្ពស់​សន្តិភាព​ថ្នាក់​តំបន់ និង​សកល ហើយថា រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង និង​ព្យុងយ៉ាងបាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​មុត​មាំ​​ និង​ធ្វើ​ការ​ជា​មួយ​គ្នា ​ដើម្បី​ពង្រឹង​ទំនាក់​ទំនងរាប់​ឆ្នាំ ។ លោក ស៊ី បន្ថែមថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ ​ដើម្បី​ធ្វើ​ការងារ​ជា​មួយ​លោក គីម សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​មិត្ត​ភាព​ទ្វេ​ភាគី សំដៅឈាន​ដល់​កម្រិត​ថ្មី​មួយ និង​នាំ​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ប្រទេស​ទាំង​ពីរ​ និង​ប្រជា​ជនរបស់​ខ្លួន ។ ទន្ទឹមនេះ លោក គីម បាននិយាយ​ថា សន្ធិសញ្ញា​​ទ្វេ​ភាគី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សន្តិភាព និង​ស្ថេរភាព​នៅ​អាស៊ី​ប្រឆាំង​នឹង​កម្លាំង​អារិភាព​​ក្នុង​តំបន់ ហើយថា ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​ចែក​រំលែក​មាន​គោល​ជំហរ​ថេរ​ ​ដើម្បី​អភិវឌ្ឍមិត្តភាព និងទំនាក់​ទំនង​សហ​ប្រតិបត្តិការទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ។

គួរកត់សម្គាល់ ស្ថិត​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៦១ ប្រទេស​ចិន និង​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​ប្រទេស​ណា​មួយ​រង​ការវាយ​ប្រហារ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner