ធនាគារកណ្តាលអឺរ៉ុបនឹងផ្លាស់ប្តូរទិសដៅគោលនយោបាយនៅកិច្ចប្រជុំបន្ទាប់

សុខ ស្រីលុច

កាលពីថ្ងៃចន្ទ ទី ១២ កក្កដាលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងថាធនាគារកណ្តាលអឺរ៉ុប (Europe Central Bank) នឹងផ្លាស់ប្តូទិសដៅរបស់ខ្លួននៅក្នុងកិច្ចប្រជុំខាងមុខនៅថ្ងៃទី ២២ ខែកក្កដាដើម្បីឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រថ្មីរបស់ខ្លួន។

តាមការស្រង់សម្តីរបស់សារព័ត៌មាន Bloomberg លោកស្រី Lagarde បាននិយាយថា នាពេលខាងមុខនឹងមានការ ពិនិត្យឡើងវិញ នូវទិសដៅ របស់ខ្លួន ដើម្បីជាមួយការត្រួតពិនិត្យយុទ្ធសាស្ត្រដែលទើបតែបានបញ្ចប់ ។

នៅក្នុងកិច្ចប្រជុំគោលនយោបាយកាលពីខែមិថុនា ធនាគារកណ្តាលអឺរ៉ុបបានបញ្ជាក់សាជាថ្មីនូវការសន្យារបស់ខ្លួន ក្នុងការរក្សាអត្រាការប្រាក់ សំខាន់ៗនៅកម្រិតទាបនាពេលបច្ចុប្បន្នដែលទាបរហូតដល់ចក្ខុវិស័យអតិផរណាឈានដល់កម្រិតមួយដែលមានប្រមាណ ២ ភាគរយនៅក្នុងការព្យាករណ៍របស់ខ្លួន។ ​ការត្រួតពិនិត្យយុទ្ធសាស្រ្តធនាគារកណ្តាលអឺរ៉ុប​មិនត្រូវបានគេរំពឹងថានឹងបញ្ចប់រហូតដល់ខែកញ្ញា។

https://www.reuters.com/business/finance/ecb-change-policy-guidance-next-meeting-lagarde-says-2021-07-11/

bloomberg.com/news/articles/2021-07-08/ecb-puts-off-proposal-to-outline-policy-guidance-this-week

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner