ធនាគារកណ្តាលអឺរ៉ុបនឹងផ្លាស់ប្តូរទិសដៅគោលនយោបាយនៅកិច្ចប្រជុំបន្ទាប់

កាលពីថ្ងៃចន្ទ ទី ១២ កក្កដាលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងថាធនាគារកណ្តាលអឺរ៉ុប (Europe Central Bank) នឹងផ្លាស់ប្តូទិសដៅរបស់ខ្លួននៅក្នុងកិច្ចប្រជុំខាងមុខនៅថ្ងៃទី ២២ ខែកក្កដាដើម្បីឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រថ្មីរបស់ខ្លួន។

តាមការស្រង់សម្តីរបស់សារព័ត៌មាន Bloomberg លោកស្រី Lagarde បាននិយាយថា នាពេលខាងមុខនឹងមានការពិនិត្យឡើងវិញនូវទិសដៅរបស់ខ្លួន ដើម្បីជាមួយការត្រួតពិនិត្យយុទ្ធសាស្ត្រដែលទើបតែបានបញ្ចប់ ។

នៅក្នុងកិច្ចប្រជុំគោលនយោបាយកាលពីខែមិថុនា ធនាគារកណ្តាលអឺរ៉ុបបានបញ្ជាក់សាជាថ្មីនូវការសន្យារបស់ខ្លួនក្នុងការរក្សាអត្រាការប្រាក់សំខាន់ៗនៅកម្រិតទាបនាពេលបច្ចុប្បន្នដែលទាបរហូតដល់ចក្ខុវិស័យអតិផរណាឈានដល់កម្រិតមួយដែលមានប្រមាណ ២ ភាគរយនៅក្នុងការព្យាករណ៍របស់ខ្លួន។ ​ការត្រួតពិនិត្យយុទ្ធសាស្រ្តធនាគារកណ្តាលអឺរ៉ុប​មិនត្រូវបានគេរំពឹងថានឹងបញ្ចប់រហូតដល់ខែកញ្ញា។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner