ប្រជាជនគុយបារាប់ពាន់នាក់ចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល

កាលពីថ្ងៃអាទិត្យ ទី ១១ កក្កដាប្រជាជនគុយបារាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។

ការតវ៉ានៅ ទីក្រុង​San Antoniodelos Banos ដែលជាទីប្រជុំជនមួយមានប្រជាជនប្រមាណ ៥០០០០ នាក់នៅភាគនិរតីនៃទីក្រុង Havana ភាគច្រើនយុវជនបានស្រែកជេរប្រមាថប្រឆាំងនឹងប្រធានាធិបតីគុយបា​ លោក Miguel Diaz-Canel។

ការធ្វើបាតុកម្មនេះបានកើតឡើងនៅពេលដែលប្រទេសគុយបាកំពុងជួបប្រទះវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរ។ប្រជាជនគុយបាចាប់ផ្តើមខឹងសម្បារនឹងស្ថានភាណកូវីដ-១៩ បច្ចុប្បន្នបន្ទាប់ពីមានការខ្វះស្បៀងអាហារនិងការខ្វះខាតថ្នាំចាប់តាំងពីមានការចាប់ផ្តើមនៃការរីករាលដាលកូវីដ-១៩ ​។

ប្រទេសគុយបាចាប់ផ្តើមមានករណីវិជ្ជមានកូវីដ-១៩ កាន់តែច្រើនឡើងរយៈពេលថ្មីៗនេះដោយករណីប្រចាំថ្ងៃចំនួន ៦.៩២៣ ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ១១ កក្កដារួមជាមួយអ្នកស្លាប់បន្ថែមចំនួន ៤៧ នាក់។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner