កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)
ការឆ្លងចូលក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៩១១ករណីដែលជាតួលេខឆ្លង ខ្ពស់ក្នុងខ្ទង់៩០០ជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ ខែកក្កដានេះ គឺខែដែលគេបានកត់សម្គាល់ជុំ វិញការឆ្លងខ្ពស់ច្រើនថ្ងៃជាប់ៗគ្នានៅទន្ទឹមនឹងការធ្វើយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងទូទាំងប្រទេសបានជិត៥០ ភាគរយហើយក្នុងរង្វង់ពលរដ្ឋគោលដៅចាក់ចំនួន១០នាក់។ ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុង រយៈពេល១៤២ថ្ងៃមកនេះ មានចំនួន៥ម៉ឺន៦ពាន់៩៩៧ករណី និងការស្លាប់បានកើន៩២៥នាក់បើរាប់បញ្ចូលទាំង ការស្លាប់២៤ម៉ោងចុងក្រោយនេះ មានចំនួ២៣នាក់ថែមទៀត។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្តិ បានថ្លែងកាលពីចុងសប្តាហ៍ថា គេកំពុងតែពិនិត្យ មើល ប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានចាក់រួចមកនេះ ទន្ទឹមនឹងសេចក្តីរាយ ការណ៍របស់រាជរដ្ឋាភិបាលជុំវិញ លទ្ធភាពរកការចាក់វ៉ាក់សាំងដូសទី៣ថែមទៀតដើម្បីការពង្រឹងភាពស៊ាំកាន់តែខ្លាំងក្នុងសហគមន៍ជាពិសេស ក្នុងស្ថានភាពដែលវីរុសបំប្លែងឆ្លងចូលមកពីក្រៅប្រទរេស បាននិងកំពុងធ្វើការឆ្លងរាលដាលខ្លាំងក្នុងតំបន់ អាស៊ាននិងពិភពលោក ។
គួរកត់សម្គាល់ដែរថាក្នុងប្រទេសថៃដែលជាប់នឹងកម្ពុជានេះ រដ្ឋាភិបាលក្រុងបាងកកបានថ្លែងជុំវិញការនឹងផ្តល់ វ៉ាក់សាំងដូសទី៣លើប្រជាពលរដ្ឋរបស់ខ្លួនផងដែរក្នុងស្ថានភាពដែលវីរុសបំប្លែង Delta កំពុងតែធ្វើការរាតត្បាត ដ៏ខ្លាំងក្លានាបច្ចុប្បន្ននេះ។ ប្រទេសថៃដែលមានពលរដ្ឋខ្លះបានទទួលការចាក់វ៉ាក់សាំងចិនចំនួនដូសដែរនោះ កំពុងសម្លឹងដូសទី៣ដែលជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Moderna ទន្ទឹមនឹងរលកឆ្លងចូលក្នុង សហ គមន៍បានធ្វើឲ្យប្រទេសថៃ បាននាំឲ្យការឆ្លងមានសរុប៣៤ម៉ឺន៥ពាន់២៧ករណីនិងការស្លាប់២ពាន់៧៩១នាក់។