ខេត្តកោះកុង ឆ្លងថ្មី៨៧នាក់ (Video Inside)
ខេត្តកោះកុង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ៩នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទចំនួន ១៤នាក់ ស្រុកមណ្ឌលសីមា ៦នាក់ ស្រុកថ្មបាំង ម្នាក់ ស្រុកស្រែអំបិល ១០នាក់ ស្រុកបុទុមសាគរ ៥៣នាក់ និងស្រុកគិរីសាគរ ៣នាក់ ។ ខេត្តកោះកុងនៅថ្ងៃ នេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ៤៦នាក់ ផងដែរ ៕