ក្រសួងកសិកម្មហាមបុគ្គលិកក្រុមហ៊ុនវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែន (Video Inside)
ក្រសួងកសិកម្មបានប្រាប់ក្រុមហ៊ុនវៀតណាម ត្រូវផ្អាកការធ្វើដំណើរចេញចូលបុគ្គលិកនិងកម្មករជាតិវៀតណាម ទាំងអស់ឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាមជាបណ្ដោះអាសន្នសិន ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ កូវីដ-១៩។ កម្ពុជា និងវៀតណាមគឺជាប្រទេសដែលកំពុងមានការឆ្លងផ្ទុះឆ្លងខ្លាំងក្នុងសហគមន៍នាពេលនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនដើម្បីការបង្កាការឆ្លងចូលក្នុងសហគមន៍បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឺង ហាមការ ធ្វើដំណើរឆ្លងកាត់ ចេញចូលតាមព្រំដែនគោកនិងទឹកជាពិសេសព្រំដែននៃប្រទេសក្បែរខាងដូចជាវៀតណាម និងថៃនោះជាដើម។
លិខិតរបស់ក្រសួងកសិកម្មថ្ងៃទី១២កក្កដាឆ្នាំ២០២១ បានប្រាប់ប្រធាន ឬតំណាងក្រុមហ៊ុន វៀតណាមទាំងអស់ជុំវិញការហាមបុគ្គលិកនិងកម្មកម្មជាតិវៀតណាមទាំងអស់មិនត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែន យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍កន្លងមកនេះ។ ប្រទេសវៀតណាម នៅថ្ងៃទី១២ កក្កដាឆ្នាំ២០២១ មានការឆ្លងថ្មីចំនួន៦៦២នាក់ដែលជាតួលេខថយចុះខ្លាំងបើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃ អាទិត្យមានចំនួនខ្ពស់ដល់១ពាន់៩៥៣នាក់។ វៀតណាមនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការ ស្លាប់ថ្មីតែបួននាក់ទេ ដែលនាំឲ្យការស្លាប់សរុបមានចំនួន១២៣នាក់។