រដ្ឋបាលរាជធានី បានព្រមានការបិទអាជីវកម្មហាងល្មើសបើកខារ៉ាអូខេជារៀងរហូត (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានការបិទអាជីវកម្មហាងល្មើសបើកខារ៉ាអូខេជារៀងរហូតបើសិនជាហ៊ានបន្ត ប្រព្រឹត្តអំពើបំពានច្បាប់នឹងវិធានសុខាភិបាល។
សេចក្តីរាយការណ៍បានបង្ហាញថាយ៉ាងហោចហាងខារ៉ាអូខេ មួយចំនួនក្នុងរយៈពេលច្រើនសប្តាហ៍មកនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបដូចជាហាងខារាអូខេនៅក្នុងខណ្ឌសែនសុខ, ខ័ណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកងនោះជាដើម ក្នុងការចុះបង្ក្រាបនាវេលាយប។ អភិបាលរង រាជ ធានីលោកកើតឆែ បានថ្លែងព្រមាននៅថ្ងៃនេះទៀតថាអ្នកដែលបន្ត លួចលាក់បើកហាងខារ៉ាអូខេឬ ក្លឹបកម្សាន្ត ល្មើសវិធានការរដ្ឋបាល បើសិនរកឃើញជាបន្តទៀតនោះ នឹងត្រូវបិទអាជីវកម្មរបស់ខ្លួនរៀងរហូត។
រាជធានីភ្នំពេញ ត្រូវគេនិយាយថាជាកន្លែងដែលមានការផ្ទុះមុនគេ និងការឆ្លងច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។