ក្រុមគ្រួសារសម្តេចតេជោប្រារព្ធបុណ្យខួបគុណរំលឹកកត្តញ្ញូដល់មាតាបិតា (Video Inside)
ខួបគុណរំលឹកកត្តញ្ញូដល់មាតាបិតានៃក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន បានប្រារព្ធធ្វើនៅថ្ងៃទី១២ កក្កដា នេះ ដោយមិនមានមនុស្សអញ្ជើញចូលរួមច្រើនឡើយ ដោយសារតែការបារម្ភឆ្លងរាលដាលនៃជម្ងឺ កូវីដ១៩។
បុណ្យទក្ខិណានុប្បទានគម្រប់ខួប៨ឆ្នាំឧទ្ទិសកុសលជូនដួងវិញ្ញាក្ខ័ន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក បានរៀបចំធ្វើដោយស្ងៀមស្ងាត់នៅមហាចេតិយក្នុងវត្តបារមី វង្កតបុរីកបិលភ័ស្ត នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។