អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនី នៅខណ្ឌសែនសុខ (Video Inside)
ឃ្លាំងស្តុកគ្រឿងអគ្គិសនីមួយកន្លែងនៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ បានរងនឹងការឆេះខ្ទេចខ្ទីក្នុងហេតុ ការណ៍មួយនាវេលាទាបភ្លឺឈានចូលថ្ងៃទី១២កក្កដា។
នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នង ការដ្ឋាននគរ បាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានថ្លែងថាហេតុការណ៍ឆេះវេលាម៉ោង៣ កន្លះទាបភ្លឺនោះ គឺស្ថិតនៅចំណុចឃ្លាំងលេខ២២៩, ភូមិអូរបែកក្អម ក្នុងសង្កាត់អូរបែកក្អម។ អគ្គិភ័យនោះត្រូវគេ បន្ទោសថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ឃ្លាំងស្តុកគ្រឿងអគ្គិសនីទំហំ១០ម៉ែត្រគុណនឹង១២ម៉ែត្របានឆេះ ខ្ទេចខ្ទី ប៉ុន្តែការជួយអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យជាមួយនឹងឡានទឹក១៥គ្រឿង ការឆេះនោះមិនបានរាលដាល ទៅកាន់ផ្ទះដទៃក្បែរនោះឡើយ។ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងរបួសនោះឡើយ។
គួររំលឹក ផងដែរថាក្នុងរាជធានីភ្នំពេញនេះ កាលពីថ្ងៃទី២៩មិថុនា គ្រោះអគ្គិភ័យមួយកើតឡើងក្នុងខណ្ឌដូនពេញ ធ្លាប់ បានសម្លាប់មនុស្ស៤នាក់ និងបង្កការរងរបួសមនុស្សម្នាក់ផងដែរ។