ប្រទេស​អា​ស៊ាន​មួយ​ប្រកាស​ថា ​ខ្វះ​អុក​ស៊ី​សែន​យ៉ាង​ធ្ងន់ធ្ងរ​ ​ផ្ទុះ​កូ​វី​ដ​១​៩​ខ្លាំង​

ប្រទេស​ជា​សមាជិក​អា​ស៊ាន​មួយ​ ​កំពុង​កង្វះ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​យ៉ាង​ធ្ងន់ធ្ងរ​ ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ ​Co​v​i​d​-19 ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​នោះ​គឺជា​ប្រទេស​ ​ឥណ្ឌូ​នេ​ស៊ី​ ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាង​គេ​លំដាប់​ទី​៤​ ​នៅ​លើ​ពិភពលោក​។​ ​មន្ត្រី​មន្ទីរពេទ្យ​មួយ​រូប​លើកឡើង​ ​កាលពី​ថ្ងៃអាទិត្យ​ថា​ ​អ្នកជំងឺ​វី​រុ​ស​ចំនួន​ ​៣​៣​នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​លើ​កោះ​ជ្វា​បាន​អស់​អុក​ស៊ី​សែន​រាវ​ ​ស្រប​ពេល​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ហក់​ឡើង​ខ្ពស់​ទូទាំង​ប្រទេស​។​

​ឥណ្ឌូ​នេ​ស៊ី​បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ ​រួម​មាន​ប្រទេស​ចិន​ ​សិង្ហ​បូរី​ ​អូស្ត្រាលី​ ​ដើម្បី​ជួយ​ដោះស្រាយ​កង្វះ​អុក​ស៊ី​សែន​ ​ត្បិត​ ​កាលពី​ ​២​ខែមុន​ ​ឥណ្ឌូ​នេ​ស៊ី​ក៏​ធ្លាប់​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ដល់​ប្រទេស​ឥណ្ឌា​ ​នៅពេលដែល​ប្រទេស​នេះ​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង​ ​ពី​ជំងឺរាតត្បាត​សកល​រលក​ទី​២​នោះ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​២​ ​កក្កដា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ករណី​ឆ្លង​កូ​វី​ដ​១​៩​សរុប​ចំនួន​ ​២​,​៥​២​៧​,​២​០​៣​នាក់​ ​និង​ស្លាប់​ ​៦​៦​,​៤​៦​៤​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner