ប្រជាពលរដ្ឋជិត ៥លាននាក់ នៅទូទាំងប្រទេស បានទទួលវ៉ាក់សាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៩ម៉ឺន៦ពាន់៧២៣នាក់ហើយដែលស្មើនឹង ៤៩,៩៧%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៨សែន៦ម៉ឺន៦ពាន់២៧២នាក់។

យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១២ កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧៦ម៉ឺន៧ពាន់៧៦៤នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner