អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៨លាន៤ម៉ឺន៨ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥ម៉ឺន៥ពាន់៤៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧១លាន៩៨ម៉ឺន៥ពាន់៥១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៦ម៉ឺន៦ពាន់១៩១នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់២៧នាក់ និងជាសះស្បើយចំនួន២៩លាន២៧ម៉ឺន៤ពាន់៣១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩០ម៉ឺន៤ពាន់៧៣៤នាក់ ស្លាប់៤០ម៉ឺន៩ពាន់៣៣៨នាក់ និងជាសះស្បើយ៣០លាន៥ម៉ឺន៦ពាន់១៣០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន១០ម៉ឺន៦ពាន់៩៧១នាក់ ស្លាប់ចំនួន៥៣ម៉ឺន៤ពាន់៣១១នាក់ និងជាសះស្បើយ១៧លាន៦៦ម៉ឺន៦ពាន់៦៥៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner